News(ផ្សាយឡើងវិញ) សេចក្តីជូនដំណឹងស្តីពី៖ ការបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ តាមរយៈការពិន័យត្រឹម ១ ឆ្នាំចុងក្រោយ សម្រាប់រយៈពេល ៦ ខែ
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឈាង គ្រីស្តុហ្វ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីអន្តរក្រសួង-ស្ថាប័ន ជាច្រើនរូប ដែលជាសមាជិក សមាជិកានៃគណៈកម្មការជាតិ និងអនុគណៈកម្មការទាំង ៦ ដើម្បីពិនិត្យ និងតាមដានលើវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលគ្រោងរៀបចំឡើងនាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ភាពជាអ្នកដឹកនាំ និងសុខុមាលភាពផ្លូវចិត្តក្នុងកន្លែងការងារ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្មយ៉ាងច្រើនកុះករ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត ពង្រឹងយុទ្ធសាស្ត្រគាំទ្រនៅកន្លែងធ្វើការ និងបង្កើតបរិយាកាសការងារប្រកបដោយផលិតភាពតាមរយៈភាពជាអ្នកដឹកនាំប្រកបដោយការយល់ចិត្ត។
News(Phnom Penh): On the afternoon of Friday, 31 July 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. Emily Sun Joo Kaisen, Senior Director & Country Manager, Sourcing Operations at Adidas and colleagues. The meeting aimed to explore new opportunities to strengthen partnership, cooperation, and trade, particularly by fostering collaboration between the Ministry of Commerce and the private sector. It also sought to promote economic and trade growth while further positioning Cambodia as an attractive destination for international businesses.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើក "យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា" ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធាន គ.ត.ផ.ហ.ក. ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ-សមាគមធុរកិច្ច និងក្រុមហ៊ុន-សហគ្រាសជាច្រើនរូប។ ថ្លែងក្នុងពិធីបើក លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដំបូងនៃគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជាដែលនឹងចូលរួមជាសារវន្តក្នុងការលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុកដោយមានគោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖ ១. ផ្សព្វផ្សាយប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ០៧០ ព.ណ ន.ហឡ. ប្រក. ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលបានកែសម្រួលលើប្រកាសចាស់ និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគន្លឹះមួយចំនួន មានជាអាទិ៍៖ ការចែងច្បាស់លាស់អំពីការចុះបញ្ជីផលិតផលហាឡាលដោយរូបវន្តបុគ្គលដែលពុំមានចែងច្បាស់ក្នុងប្រកាសចាស់, ការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ, ការបង្រួមពេលវេលាចុះបញ្ជី ៩០ថ្ងៃ មក ៦០ថ្ងៃ នៃថ្ងៃធ្វើការ ដោយការកាត់បន្ថយឯកសារតម្រូវ រយៈពេលចុះត្រួតពិនិត្យ និងការចេញវិញ្ញាបនបត្រ, ការបង្កើនសុពលភាពវិញ្ញាបនបត្រពីរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ, ការបង្កើនរយៈពេលជូនដំណឹងអំពីការបន្តសុពលភាពមុនពេលផុតកំណត់ពី៣០ ទៅ ៩០ថ្ងៃ, និងការអនុញ្ញាតឱ្យពង្រីកបញ្ជីផលិតផលជាដើម។ ២. បង្កើនការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ៣.ផ្សព្វផ្សាយឱ្យបានដឹងអំពីវិធានការចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាទ្បាល ដោយមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ នាឱកាសនោះផងដែរ ក៏មានការផ្តល់កិត្តិយសអញ្ជើញផ្តល់បទឧទ្ទេសនាមដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី និងជាអនុប្រធាន គ.ត.ផ.ហ.ក ចែករំលែកអំពីសាវតានៃកិច្ចការហាឡាលនៅកម្ពុជា និងការចែករំលែកបទពិសោធន៍នៃការអនុវត្តនៅប្រទេសគោលដៅ អមជាមួយការធ្វើបទបង្ហាញលើដំណើរការចុះបញ្ជីផលិតផលហាទ្បាលកម្ពុជា ដោយមន្រ្តីជំនាញ និងក្រុមឯកទេសផលិតផលហាទ្បាល និងការចែករំលែកបទពិសោធន៍ពីក្រុមហ៊ុននិងសហគ្រាសក្នុងស្រុក។ សូមបញ្ជាក់ជូនថា យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២៦ ដោយផ្តើមចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបន្តទៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀតរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងព្រះសីហនុ ដោយនឹងមានការរៀបចំបញ្ជរផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំនៅទីតាំងផ្ទាល់។