NewsANNOUNCEMENT: on The Second Edition of Seafood Expo Bharat - SEB 2026, to be held from 1-3 July 2026 at the Chennai City, Tamil Nadu, India.
Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក អាំង ឆេងមា ត្រូវជាឪពុកបង្កើតរបស់ លោក អាំង ភីរុណ អនុប្រធាននាយកដ្ឋានកិច្ចការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងហ្គ្រីឡាភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផលិតផល «POiR » ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ នាយិកាប្រតិបត្តិក្រុមហ៊ុនសិដ្ឋ អេន អានីធន ព្រមទាំងឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសដែលជាតំណាងចែកចាយ និងអ្នកប្រើប្រាស់ជាច្រើនរូប។ ជាកិច្ចចាប់ផ្ដើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន SETH AND ANNIE THUN CO., Ltd ដែលបានខិតខំដឹកនាំជំរុញប្រតិបត្តិការធុរកិច្ចរបស់ខ្លួនរហូតទទួលបានសមិទ្ធផលគួរជាទីមោទនៈ តាមរយៈការដាក់សម្ពោធផលិតផលថែទាំគេហដ្ឋាន និងផលិតផលថែទាំផ្ទាល់ខ្លួន ដែលជាផលិតផលផលិតក្នុងស្រុក។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន បង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសទីផ្សារដែលកំពុងកើនឡើង។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក ដូចតទៅ៖ ១-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក ចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារដល់កសិករ អ្នកដាំដុះ តាមរយៈការប្រមូលទិញនិងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានជាអតិបរមា ព្រមទាំងពង្រឹងសមត្ថភាព ផលិតភាព គុណភាព និងកសាងម៉ាកយីហោរបស់ខ្លួន។ ២-វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុកក្នុងការផលិត កែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីលើកកម្ពស់តម្លៃបន្ថែមនិងបង្កើនភាពប្រកួតប្រជែង។ ៣-សិប្បកម្មផលិតក្នុងស្រុកដែលមានផលិតផលដូចគ្នា ត្រូវពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធឬសមាគម ដើម្បីបង្កើនបរិមាណផលិតនិងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម។ ៤-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក សូមបន្តចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia តាមរយៈការចូលរួមដាក់លក់ផលិតផលរបស់ខ្លួន នៅតាមផ្សារទំនើបនានា និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និង ៥- សូមបន្តពង្រឹងស្មារតី និងឆន្ទៈរួមគ្នាគាំទ្រផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិនៅនឹងកន្លែង៕
NewsANNOUNCEMENT: on SIAL CHINA 2026 will be held from 18-20 May 2026 at Shanghai New International Expo Center, Shanghai, People's Republic of China
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញកំណើនអាជីវកម្មនិងសាកលភាវូបនីយកម្មនៃគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករងសេវាពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក Pessach GUY ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច ផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសហគ្រិន ជាច្រើនរូប។ ក្នុងឱកាសនោះ លោក Pessach GUY បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និតក្នុងការអនុវត្តគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលជាគម្រោងដំបូងសម្រាប់ប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីភាពរីកចម្រើននៃនវានុវត្តន៍និងប្រព័ន្ធអេកូឡូស៊ីកម្មសិទ្ធិបញ្ញា ព្រមទាំងបានអបអរសាទរចំពោះការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៦ និងការសម្ពោធគម្រោងខាងលើ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាចំនួន៤ ម៉ាកសមូហភាពចំនួន១ ផងដែរ។ លោក Pessach GUY បន្តថា សហគ្រិនចំនួន ២០រូប ត្រូវបានបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះកម្មសិទ្ធិបញ្ញា ការរៀបចំគំរូអាជីវកម្ម និងយល់ពីតម្លៃកម្មសិទ្ធិបញ្ញា ដែលជាផែនទីបង្ហាញផ្លូវសម្រាប់គាត់យកទៅអនុវត្ត និងពង្រឹងគុណភាព ផលិតផល ព្រមទាំងអាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញាជារួម ដូចជា ម៉ាក ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ព្រមទាំងនីតិវិធីនៃកិច្ចការពារតាមរយៈការចុះបញ្ជីកម្មសិទ្ធិបញ្ញាជូនដល់សហគ្រិនទាំង ២០រូប និងបានគូបញ្ជាក់ពីយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨ ដែលមានវិស័យអាទិភាពចំនួន៧ ដែលបានកំណត់នៅក្នុងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា រួមមាន៖ កសិកម្ម ពាណិជ្ជកម្មនិងឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ទេសចរណ៍ និងអប់រំនិងការលើកកម្ពស់ចំណេះដឹងសាធារណៈ ដែលវិស័យទាំងពីរនេះ ជាវិស័យសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាតិផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសហគ្រិនទាំង២០រូប ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានការបណ្តុះបណ្តាលពីសិក្ខាសាលានេះ ដើម្បីអភិវឌ្ឍន៍ផលិតផល និងកសាងទ្រព្យកម្មសិទ្ធិបញ្ញារបស់សហគ្រាសឬក្រុមហ៊ុន របស់ខ្លួននាពេលខាងមុខ៕