ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3763
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូង លើកទី១០ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ-នាំចូលគុនមិញលើកទី៣០» ដោយផ្តោតសំខាន់លើការធ្វើទីផ្សារ ឯកទេសនីយកម្ម អន្តរជាតូបនីយកម្ម និងការកសាងម៉ាកសញ្ញា ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២៦នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋ ប្រជាមានិតចិន
ANNOUNCEMENT: The 10th China-South Asia Expo and the 30th China Kunming Import and Export Fair (CSA Expo and Kunming Fair), which will highlight the concepts of marketization, specialization, internationalization, and branding, to be held in June 2026 in Kunming, Yunnan Province, People’s Republic of China
Newsលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្របសម្រួល និងចូលរួមគាំទ្រការចូលរួមរបស់ក្រុមហ៊ុន Yamato Printing Group, ក្រុមហ៊ុន Cambodia Life និងក្រុមហ៊ុន Confirel Co., Ltd. ក្នុងពិព័រណ៍ពាណិជ្ជកម្ម “The 60th Supermarket Trade Show 2026 (SMTS2026)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិព័រណ៍ Makuhari Messe ខេត្តឈិបាក់ ប្រទេសជប៉ុន
(ឈិបាក់, ជប៉ុន)៖ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្របសម្រួល និងចូលរួមគាំទ្រការចូលរួមរបស់ក្រុមហ៊ុន Yamato Printing Group, ក្រុមហ៊ុន Cambodia Life និងក្រុមហ៊ុន Confirel Co., Ltd. ក្នុងពិព័រណ៍ពាណិជ្ជកម្ម “The 60th Supermarket Trade Show 2026 (SMTS2026)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិព័រណ៍ Makuhari Messe ខេត្តឈិបាក់ ប្រទេសជប៉ុន។ ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុតមួយរបស់ប្រទេសជប៉ុន សម្រាប់ឧស្សាហកម្មចែកចាយលក់ដុំ និងលក់រាយ ដោយផ្តោតលើម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍហាង និងការផ្សព្វផ្សាយការលក់ ដែលមានការចូលរួមពីបណ្តាប្រទេសចំនួន១៥ រួមទាំងកម្ពុជា ជាមួយនឹងស្តង់ប្រមាណជាង ៣០០០ និងអ្នកតាំងពិព័រណ៍សរុបជិត ២៣០០ក្រុមហ៊ុន ចូលរួមតាំងបង្ហាញនូវផលិតផលរបស់ខ្លួន ដើម្បីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច ជំរុញទីផ្សារផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម នៅក្នុងប្រទេសជប៉ុន។ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ក្រុមហ៊ុន Yamato Printing Group និងក្រុមហ៊ុន Cambodia Life សហការជាមួយដៃគូក្រុមហ៊ុន Confirel បានរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ ដោយផ្តោតជាពិសេសលើផលិតផលដែលមានគុណភាពខ្ពស់ រួមមាន៖ ម្រេច ស្ករត្នោត និងកាហ្វេ។ ក្នុងឱកាសនោះដែរ លោកអនុព័ន្ធពាណិជ្ជកម្ម បានសម្របសម្រួលឱ្យមានជំនួបផ្គូផ្គងពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងបី ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូហ្គិ ដើម្បីពីភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ក្នុងទិសដៅរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ និងពង្រីកទីផ្សារផលិតផលខ្មែរបន្ថែមទៀត នៅក្នុងប្រទេសជប៉ុន។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនជប៉ុន Yamato Printing Group និងក្រុមហ៊ុន Cambodia Life បាននាំយកផលិតផលខ្មែរ ចំនួនពីរមុខ គឺម្រេច និងស្ករត្នោត (ក្រុមហ៊ុន មានគម្រោងនាំយកផលិតផលខ្មែរជាច្រើនទៀត ជាពិសេសកាហ្វេ ស្រាទឹកត្នោត និងគ្រឿងទេសផ្សំម្ហូបខ្មែរ) ដែលជាផលិតផលរបស់ក្រុមហ៊ុន Confirel មកផ្សព្វផ្សាយ និងចែកចាយលក់នៅក្នុងប្រទេសជប៉ុន តាំងពីឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ ផលិតផលទាំងពីរនេះ មានដាក់លក់នៅទីផ្សារ AEON ប្រមាណ ១២០ហាង ក្នុងប្រទេសជប៉ុន ក្នុងនោះមាន ៤០ទីតាំង នៅក្នុងទីក្រុងតូក្យូ ផងដែរ៕
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងមជ្ឈមណ្ឌលជំរុញឧស្សាហកម្មកូជិ (Kochi Industrial Promotion Center) ព្រមទាំង លោក Inoue Takashi អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលកសិកម្ម និងការពង្រឹងពាណិជ្ជកម្មរវាងកម្ពុជា និងកូជិ
(Kochi, Japan): On the afternoon of Thursday, 19 February 2026, in Kochi Prefecture, Japan, His Excellency SAMHENG Bora, Secretary of State and Chairman of the Export Promotion Task Force of the Ministry of Commerce, had a discussion meeting with senior officials and representatives of the Kochi Industrial Promotion Center, together with Mr. Inoue Takashi, Chief Executive Officer of Inoue Calcium Corporation, to discuss expanding cooperation in the agro-processing business and trade cooperation between Cambodia and Kochi. In this discussion, they also exchanged views on opportunities to strengthen collaboration and promote the distribution of Cambodian products in the Japanese market, as well as cooperation in agricultural technology to enhance quality and competitiveness. On the same afternoon, His Excellency Secretary of State also had a discussion meeting with the Mayor and senior officials of Nankoku City to discuss strengthening economic and trade cooperation, focusing on agriculture and agro-processing, to further promote Cambodia’s potential export products. On that occasion, they also discussed encouraging companies in Nankoku to explore greater cooperation and business opportunities in Cambodia.
Newsកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដោយមានការចូលរួមពី លោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ព្រមទាំងចែករំលែកព័ត៌មាននិងវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងការងារជំរុញពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។ អង្គប្រជុំ បានស្តាប់របាយការណ៍របស់នាយកដ្ឋានទាំងបី អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមក្នុងពេលកន្លងមក របស់នាយកដ្ឋានទាំងបីរួមមាន នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងនាយកដ្ឋានកិច្ចការពិព័រណ៍ និងពិភាក្សាលើយន្តការអនុវត្តបន្ត ដោយមានការចូលរួមមតិយោបល់ និងធាតុចូលពីលោក លោកស្រី អគ្គនាយករង ផងដែរ សំដៅបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទាំងអស់ ដែលសម្រេចបានសមិទ្ធផលការងារច្រើនគួរឱ្យកត់សម្គាល់ ដូចជា ការងាររៀបចំ និងតាមដានការអនុវត្តគោលនយោបាយជាតិនានា ជាពិសេសការរៀបចំគោលនយោបាយជាតិស្តីពីដំឡូងមី ដំណាក់កាលទី២ និងការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ការងារបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ការងារលើកកម្ពស់ផលិតផលខ្មែរនិងជំរុញការនាំចេញ និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានា ទាំងក្នុងស្រុក និងក្រៅប្រទេស ជាពិសេសការត្រៀមរៀបចំពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៩ នៅខេត្តសៀមរាប នៅចុងខែកុម្ភៈនេះ និងការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មកិច្ចការពិព័រណ៍ ផងដែរ។ នៅកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញការងារឱ្យកាន់តែសកម្មនិងការទទួលខុសត្រូវខ្ពស់ និងត្រូវបន្តពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីជាការអភិវឌ្ឍខ្លួនផង និងការពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័នខ្លួនផងដែរ ជាពិសេសស្របតាមតួនាទីនិងភារកិច្ចដែលបានដាក់ចេញនៅក្នុងអនុក្រឹត្យថ្មីរបស់ក្រសួងពាណិជ្ជកម្មផងដែរ៕
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Inoue Takashi អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation ព្រមទាំង លោកបណ្ឌិត Hiroyuki UKEDA និង លោកបណ្ឌិត Satoshi ISHIZUKA តំណាងសមាជិកនៃសាកលវិទ្យាល័យជាតិ កូជិ ដើម្បីពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពវិស័យកសិកម្ម សំដៅជំរុញការនាំចេញនៃផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា
(កូជិ, ជប៉ុន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តកូជិ ប្រទេសជប៉ុន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Inoue Takashi អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Inoue Calcium Corporation ព្រមទាំង លោកបណ្ឌិត Hiroyuki UKEDA និង លោកបណ្ឌិត Satoshi ISHIZUKA តំណាងសមាជិកនៃសាកលវិទ្យាល័យជាតិ កូជិ ដើម្បីពិភាក្សាអំពីលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពវិស័យកសិកម្ម សំដៅជំរុញការនាំចេញនៃផលិតផលកសិកម្មកែច្នៃរបស់កម្ពុជា។ ជាមួយគ្នានេះ ក៏មានការពិភាក្សាអំពីលទ្ធភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ការអភិវឌ្ឍកម្មវិធីសិក្សាពាក់ព័ន្ធវិស័យកសិកម្ម ការបណ្តុះបណ្តាលជំនាញ ការផ្លាស់ប្តូរនិស្សិត និងការសិក្សាស្រាវជ្រាវរួម សំដៅលើកកម្ពស់គុណភាពផលិតផល ស្តង់ដារ និងភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិឱ្យកាន់តែប្រសើរឡើង ផងដែរ។ បន្ទាប់ពីនេះ នាព្រឹកថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានបន្តជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកូជិ និងតំណាងវិស័យឯកជនក្នុងតំបន់ ដើម្បីពិភាក្សាអំពីទិសដៅ និងយន្តការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយផ្តោតជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃអាហារ សំដៅបង្កើនតម្លៃបន្ថែម ពង្រឹងគុណភាព ស្តង់ដារ និងភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅលើទីផ្សារអន្តរជាតិ ផងដែរ។ ក្នុងឱកាសនោះ ក៏មានការលើកឡើងអំពីការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន ជាពិសេសក្រុមហ៊ុននាំចេញ និងការរៀបចំកម្មវិធីផ្គូផ្គងអាជីវកម្ម ដើម្បីពង្រីកឱកាសកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ផងដែរ។



