News(កំពង់ស្ពឺ)៖ ផលិតផលខ្មែរជាច្រើនមុខ ដែលជាស្នាដៃរបស់កសិករ ផលិតករ និងសិប្បករខ្មែរ ក្នុងខេត្តកំពង់ស្ពឺ កំពុងដាក់តាំងលក់នៅ «ផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ» ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានជ្រើសរើសទិញផលិតផលក្នុងស្រុកប្រកបដោយគុណភាព។ ផ្សារនេះ បើកដំណើរការជារៀងរាល់ ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:៣០ នាទីព្រឹក ដល់ម៉ោង ៦:០០ នាទីល្ងាច ស្ថិតនៅ បរិវេណវិមានសម្តេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ជិតវេទិកាអុំទូក ខេត្តកំពង់ស្ពឺ។ 📍 ទីតាំងផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ៖ https://maps.app.goo.gl/WFJH6PVzYaYkh5VH7?g_st=atm ☎️ ព័ត៌មានបន្ថែមសូមទាក់ទង៖ ១២៦៦ ក្រោមការយកចិត្តទុកដាក់ និងការគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួលរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំ និងដាក់ឱ្យដំណើរការផ្សារផលិតផលខ្មែរនេះតាំងពីឆ្នាំ២០១៩ ដោយបន្តដើរតួនាទីជាវេទិកាតភ្ជាប់ទីផ្សាររវាងអ្នកផលិត និងអ្នកប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។ ការបង្កើតផ្សារផលិតផលខ្មែរ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើនទីផ្សារសម្រាប់កសិករ និងសហគ្រាសខ្នាតតូច ពង្រឹងខ្សែច្រវាក់តម្លៃផលិតកម្ម បង្កើនប្រាក់ចំណូល និងរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។ សូមអញ្ជើញប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃកូនខ្មែរ ពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសទីផ្សារកាន់តែទូលំទូលាយសម្រាប់កសិករ និងផលិតករខ្មែរ។
News(សេអ៊ូល, កូរ៉េ)៖ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោក KIM OK GYU នាយកប្រតិបត្តិនៃក្រុមហ៊ុន BG Environment Co., Ltd នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនកំពុងសិក្សា និងស្វែងរកព័ត៌មានបន្ថែម ព្រមទាំងការគាំទ្រនានាទាក់ទងនឹងការនាំចូលសំបកគ្រាប់ស្វាយចន្ទីឆៅ (CNSL) ជាដំណាក់កាលដំបូងពីកម្ពុជា និងពិចារណាលទ្ធភាពពង្រីកការវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានាពេលអនាគត។ លោកបន្តថា ក្រុមហ៊ុនមានយុទ្ធសាស្ត្ររយៈពេលវែង មិនត្រឹមតែផ្តោតលើការនាំចូលសំបកគ្រាប់ស្វាយចន្ទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគម្រោងវិនិយោគក្នុងឧស្សាហកម្មកែច្នៃដ៏មានសក្តានុពល ដោយត្រៀមសហការបង្កើតរោងចក្រកែច្នៃ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថិរភាពសម្រាប់សំបកគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជា។ ក្រុមហ៊ុនក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអាជីវកម្មកម្ពុជាមួយចំនួន ដែលមានរោងចក្រកែច្នៃរួចហើយផងដែរ។ ក្រៅពីនេះ លោកប្រធានក្រុមហ៊ុនក៏បានស្នើសុំឱ្យក្រសួងពាក់ព័ន្ធជួយសម្រួលលើការបំពេញនីតិវិធីគយ និងអធិការកិច្ច ដើម្បីកាត់បន្ថយការបង់ថ្លៃសេវាបន្ថែម និងកាត់បន្ថយការចំណាយខ្ពស់លើការដឹកជញ្ជូនពីរោងចក្រទៅកាន់កំពង់ផែនៅកម្ពុជា។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន BG Environment Co., Ltd កំពុងអភិវឌ្ឍបច្ចេកវិទ្យាដើម្បីទាញយកប្រេងជីវៈ និងផលិតផលរងផ្សេងៗពីសំបកគ្រាប់ស្វាយចន្ទី។ ក្រុមហ៊ុនកំពុងដាក់ពាក្យសុំប៉ាតង់ទាក់ទងនឹងបច្ចេកវិទ្យាកែច្នៃនេះ។ បន្ទាប់ពីទទួលបានការអនុម័តពីរដ្ឋាភិបាល ក្រុមហ៊ុនរំពឹងថានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីរដ្ឋាភិបាលកូរ៉េ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគនៅបរទេស។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងតាមដាន និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងាររបស់នាយកដ្ឋាននីមួយៗ ក្រោមចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងពិភាក្សា និងដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីរាជការចំណុះអគ្គលេខាធិការដ្ឋាន ឱ្យបន្តពង្រឹងកិច្ចសហការគ្នា បង្កើនស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យការអនុវត្តការងារប្រកបដោយបរិយាប័ន្ន ស័ក្តសិទ្ធភាព ប្រសិទ្ធភាព និងសម្រេចបានលទ្ធផលការងារកាន់តែល្អប្រសើរ។
News(Phnom Penh): On the morning of Thursday, 23 July 2026, at the Ministry of Commerce, His Excellency MAO Thora, Secretary of State of the Ministry of Commerce and Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Secretary General, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was conducted in a hybrid format, both in person and via videoconference, with the following agenda: 1. Brief report on the results of the participation in the 2026 China (Guangdong)-ASEAN Trade Promotion and Supply Chain Cooperation Mechanism Coordination and Exchange Conference held in Guangdong Province, the People's Republic of China. 2. Brief report on the results of the participation in the meeting on the Review of the Progress of Job Classification and Position Description Development for Professional, Managerial, and Professional Support Function Positions at the Ministry of Civil Service. 3. Brief report on the work progress of the General Directorate of International Trade. 4. Brief report on the work progress of the Department of American Affairs. 5. Brief report on the work progress of the Kampong Thom Provincial Department of Commerce and the Kampong Thom Provincial Branch of Consumer Protection and Competition (CCF). 6. Comments and input from the MOC's leaders in charge of respective departments and provincial departments of commerce, as well as other interventions.
NewsANNOUNCEMENT: on Multi-Trade Exhibition 2026 Bharatiya Vyapar Mahotsav-BVM 2026 from 12-15 August 2026 in New Delhi, India