Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកស្រី ឃីម កញ្ញា អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) ដើម្បីពិភាក្សាលើការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាអំពីបច្ចុប្បន្នភាព និងបញ្ហាប្រឈមរបស់វិស័យយានយន្តអគ្គិសនី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានចែករំលែកអំពីវឌ្ឍនភាពនៃការអនុវត្តវិធានការចំនួន២ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម រួមមាន៖ ទី១ ការពង្រឹងការទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់បរិយាកាសធុរកិច្ចក្នុងវិស័យយានយន្តអគ្គិសនីដោយបុរេសកម្ម និងទី២ គឺការពង្រីកទីផ្សារនាំចេញគ្រឿងបង្គុំយានយន្តអគ្គិសនីតាមរយៈការបង្កើតយុទ្ធសាស្ត្រប្រទេសបូក (Country+ Strategies)៕
News(Phnom Penh): On the morning of Friday, 24 July 2026, at the Cambodiana Hotel, Phnom Penh, Her Excellency SEREI Borapich, Secretary of State of the Ministry of Commerce, presided over and delivered opening remarks at the official launch of the Gender-Responsive Procurement Programme for Women-Owned Businesses (WOBs) and Gender-Responsive Enterprises (GREs) Cohort 1. The program was organized by UN Women under the WE RISE Together programme, with funding support from the Australian Government through the Mekong-Australia Partnership, and implemented in collaboration with Mekong Inclusive Ventures (MIV) and iDE Cambodia. The program aims to increase awareness of Gender-Responsive Procurement (GRP), strengthen the procurement readiness of women-owned businesses and gender-responsive enterprises, and expand their access to wider market and procurement opportunities. It also serves as a platform to connect suppliers with public and private sector buyers while promoting more inclusive business practices and partnerships. The initiative supports the Royal Government of Cambodia’s Pentagonal Strategy – Phase I, Neary Rattanak VI, and the Ministry of Commerce’s commitment to fostering an inclusive commercial environment and strengthening the competitiveness of Cambodian enterprises, particularly through the #MadeByHer campaign.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាង “របាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ ដែលបានកែសម្រួលដោយផ្អែកលើការផ្ដល់ធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំកន្លងមក។ សូមបញ្ជាក់ថា រយៈពេល ១០ឆ្នាំ កន្លងមកនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានកត់ត្រានូវទំព័រប្រវត្តិសាស្ត្រថ្មីនៃគន្លងអភិវឌ្ឍន៍របស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ នាំមុខដោយវិស័យឧស្សាហកម្ម ហើយជ្រៀតចូលកាន់តែជ្រៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល។ ក្នុងអំឡុងពេល ១០ឆ្នាំនេះ វិស័យឧស្សាហកម្មកម្ពុជាបានពង្រីកតួនាទីយ៉ាងឆាប់រហ័ស ទាំងក្នុងការរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ការនាំចេញ ការទាក់ទាញការវិនិយោគ និងការបង្កើតការងារ ខណៈហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិយាកាសធុរកិច្ច និងក្របខណ្ឌគតិយុត្តគាំទ្រការវិនិយោគ ក៏ត្រូវបានកែលម្អជាបន្តបន្ទាប់៕
News(Phnom Penh): On the morning of Monday, 27 July 2026, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce and Permanent Vice Chairperson of the Cambodia Competition Commission (CCC), representing Her Excellency CHAM Nimul, Minister of Commerce and Chairperson of the Cambodia Competition Commission (CCC), presided over the 2nd plenary meeting of the Commission to review discussions and monitor the progress of the CCC. The meeting was attended by Excellencies Vice-Chairs, Members of the CCC, and the CCC Secretariat.