Newsសេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
News(ប៉ៃលិន)៖ នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ផ្តល់ទិសដៅអនុវត្តការងារ និងលើកទឹកចិត្តដល់មន្ត្រីរាជការឱ្យបន្តបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន ដែលបានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធផលជាច្រើន និងបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងខេត្ត។ លោកជំទាវរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពនៃការកែទម្រង់រចនាសម្ព័ន្ធក្រសួងពាណិជ្ជកម្ម និងការបន្តកែទម្រង់ការគ្រប់គ្រងធនធានមនុស្ស ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងវិស័យឯកជន។ នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានអំពាវនាវឱ្យមន្ត្រីរាជការទាំងអស់ បន្តរួមសាមគ្គីគ្នា បំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសេវាពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន ការពារអ្នកប្រើប្រាស់ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
News(ប៉ៃលិន)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក វ៉ាន់ ហួរ ជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ជំនួស លោក សុខ សាធីម ដែលត្រូវបានចូលនិវត្តន៍។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ចកម្ម អាជ្ញាធរដែនដី និងមន្ត្រីរាជការតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធចំណុះខេត្តប៉ៃលិន ជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះលោកប្រធានមន្ទីរថ្មី និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់លោកប្រធានមន្ទីរចាស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅមូលដ្ឋានកន្លងមក។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តប៉ៃលិន ជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យកសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែន ជាពិសេសផលិតផលកសិកម្មសក្ដានុពល ដូចជា មៀនប៉ៃលិន ពោតក្រហម និងដំឡូងមី ដែលអាចបន្តលើកកម្ពស់ការកែច្នៃ បង្កើនតម្លៃបន្ថែម និងពង្រីកទីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងការជំរុញវិស័យពាណិជ្ជកម្ម រួមមាន៖ ការកែទម្រង់រដ្ឋបាលសាធារណៈ និងពង្រឹងអភិបាលកិច្ចស្ថាប័ន ការបន្តអនុវត្តយុទ្ធនាការ #MadeInCambodia និង #MadeByHer ដើម្បីលើកកម្ពស់ផលិតផលជាតិ និងផលិតផលស្ត្រី ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) និងម៉ាកសមូហភាព ដើម្បីបង្កើនតម្លៃផលិតផល និងការពារសិទ្ធិកម្មសិទ្ធិបញ្ញា ការពង្រីកទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ការធ្វើទំនើបកម្ម និងឌីជីថលូបនីយកម្មសេវាសាធារណៈ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងបង្កើនប្រសិទ្ធភាពសេវា និងការពង្រឹងកិច្ចការការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងសុវត្ថិភាពម្ហូបអាហារ ព្រមទាំងការដាក់ឱ្យដំណើរការ សហគ្រាសពាណិជ្ជកម្មកម្ពុជា (Cambodia Trade Enterprise - CTE) ដើម្បីជំរុញការតភ្ជាប់ទីផ្សារ និងពង្រីកឱកាសពាណិជ្ជកម្មថ្មីៗសម្រាប់ផលិតផលកម្ពុជា។ នៅកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បន្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមបេសកកម្មរបស់ក្រសួងពាណិជ្ជកម្ម និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
News(Phnom Penh): On the morning of Saturday, 25 July 2026, at the Cambodia-Japan Cooperation Center (CJCC), Her Excellency TAN Tepikanika, Under Secretary of State of the Ministry of Commerce, presided over and delivered a speech at the Certificate Awarding Ceremony for Business Students of Mentors Cambodia. The event was attended by lecturers and students who had successfully completed the course.
News(Phnom Penh): On 23–24 July 2026, at the Ministry of Commerce, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce and the ASEAN-China FTA Joint Committee Lead (ACFTA-JC Lead) for Cambodia, led the Cambodian delegation to attend the 17th Meeting of the ACFTA-JC via video conference. The meeting was conducted to seek updates from parties on the progress of ratification of the ASEAN-China FTA Upgrade Protocol (ACFTA 3.0), monitor the progress of the work of relevant committees, as well as review and discuss issues related to the implementation of the ACFTA.