News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។ ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត ផ្សារខ្មែរ MSME Hub ទួលពង្រ ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់បានយ៉ាងលឿនរហ័សដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារនិងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ លោកជំទាវបានសង្កត់ធ្ងន់ លើជីវភាពនៃប្រព័ន្ធតួអង្គ តែមួយដែលមិនអាចខ្វះបាននូវតួអង្គវិស័យឯកជនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផលិតខ្មែរទៅកាន់ទីផ្សារ។ ជាមួយគ្នានោះលោកជំទាវរដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរក្នុង មានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រកតាមរយៈយុទ្ធនាការផលិតផលជាតិ #MadeInCambodia ការជំរុញអនុលោមភាពផលិតផលនិងសិទិ្ធអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់និងសុចរិតភាពធុរកិច្ចដោយស្មើភាព និងការសិក្សារពិនិត្យលទ្ធភាព បង្កើតផ្សារ ឬកន្លែងប្រមូលផ្តុំផលិតផល ដែលបំពេញបន្ថែមគ្នាទៅវិញទៅមកក្នុងកិច្ចប្រឹងប្រែងផ្សាភ្ជាប់ទីផ្សារក្នុងស្រុក នឹងឈានឆ្ពោះដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ជាដើម។ នាឪកាសនោះ លោកជំទាវរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ដល់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ចំពោះការបោះជំហ៊ានយុទ្ធសាស្រ្តដ៏លឿន ក្នុងការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ ជាមួយដៃគូសំខាន់ៗ ដើម្បីចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារតាមរយៈ «ផ្សារខ្មែរ MSME Hub» រួមមាន ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន ZO Motors, ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) និងកិច្ចសហការរវាងក្រុមហ៊ុន Baray Global Management Halal Park Cambodia ជាមួយក្រុមហ៊ុន Global Food Mach Tech។ ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីចូលរួមកសាងកម្លាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ! #ក្រសួងពាណិជ្ជកម្ម #MOC2026 #MadeInCambodia #MadeByHer #គាំទ្រផលិតផលខ្មែរ
News(Phnom Penh): On the morning of Friday, 3 July 2026, Her Excellency CHAM Nimul, Minister of Commerce, presided over the Official Opening Ceremony of the Jaguar Land Rover Showroom Featuring Range Rover & Defender Officially Distributed by HGB Prime Co., Ltd. in Cambodia. The event was attended by Excellencies Secretaries of State of the Ministry of Commerce, Oknha Ngov Leang Houth, Chairman of HGB Prime Co., Ltd., Mr. Garth Turnbull, Asia Pacific Managing Director of Jaguar Land Rover, representatives of the British Embassy in Cambodia, senior officials, business leaders, and distinguished national and international guests. On the occasion, Her Excellency Minister extended her congratulations to HGB Prime Co., Ltd. and welcomed Jaguar Land Rover to the Cambodian market through its partnership with HGB Prime. She noted that the opening of the flagship showroom reflects the private sector's confidence in Cambodia's favorable investment climate and strong economic prospects, while also demonstrating the country's growing ability to attract internationally renowned brands. Her Excellency Minister further emphasized that Cambodia's development is no longer measured solely by economic growth, but increasingly by rising standards, a more sophisticated marketplace, and the confidence to embrace excellence. She noted that this progress is reflected in the strong partnerships between Cambodian enterprises and internationally renowned brands, the continued development of the private sector, and the delivery of higher-quality products, services, and customer experiences that meet the evolving expectations of Cambodian consumers. In this regard, Her Excellency Minister highlighted Cambodia's evolving consumer market, where increasing demand for quality, innovation, and world-class products and services continues to encourage businesses to raise standards, enhance competitiveness, and create greater value for consumers. Her Excellency Minister reaffirmed the Ministry of Commerce's commitment to fostering a fair, competitive, transparent, and business-friendly environment that supports responsible investment and sustainable business growth. She also encouraged HGB Prime Co., Ltd. to continue investing in service excellence, particularly after-sales services, human resource development, innovation, and emerging automotive technologies, while conducting business with transparency, integrity, and corporate responsibility.
Newsអបអរសាទរ ខួបលើកទី៧៥ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៦
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តគោលដៅទាំង ១៨ ទីប្រឹក្សាគម្រោង និងមន្រ្តីបង្គោលទាំងអស់។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រីបានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសសកម្ម ក្នុងការអនុវត្តការងារនាពេលកន្លងមក។ លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់គម្រោង ជាពិសេសលើសកម្មភាពការងារ កៀរគរកសិករបង្កើតចង្កោមអាជីវកម្ម ការរៀបចំផែនការអាជីវកម្ម ការរៀបចំផែនការផលិត សំដៅអភិវឌ្ឍខ្សែច្រវាក់តម្លៃ ការសម្របសម្រួលកិច្ចសន្យាទិញលក់ដល់ក្រុមកសិករផលិត និងការរៀបចំផ្សារផលិតផលខ្មែរ ជាដើម។ លោកជំទាវរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃគម្រោង គឺត្រូវផ្តោតលើទាំងវឌ្ឍនភាពក្នុងពេលអនុវត្តគម្រោង និងក្រោយពេលគម្រោងបិទបញ្ចប់ ពោលគឺ ត្រូវបន្តនិរន្តរភាព នូវផលប្រយោជន៍ជូនប្រជាកសិករ និងរក្សាបាននូវម្ចាស់ការលើការបន្តការងារតភ្ជាប់ទីផ្សារ ទាំងបរិមាណ និងគុណភាព។ ជាកិច្ចបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗជាទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តអនុវត្តការងារ ឆ្ពោះទៅសម្រេចបានវឌ្ឍនភាពនិងសមិទ្ធផលបន្ថែមទៀត ក្នុងឆមាសទី២ តាមការគ្រោងទុក។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុប្រធានគណៈកម្មការអន្ដរក្រសួង និងជាតំណាងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការអន្តរក្រសួង ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីត្រៀមលក្ខណៈរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ និងត្រៀមលក្ខណៈរៀបចំចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលប្រព្រឹត្តទៅក្រោមរបៀបវារៈដូចខាងក្រោម៖ ១. របាយការណ៍វឌ្ឍនភាពនៃការត្រៀមរៀបចំចូលរួមពិព័រណ៍អន្តរជាតិ Specialized EXPO 2027 Belgrade, ពិព័រណ៍ពិភពលោក EXPO 2030 Riyadh ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងរបាយការណ៍វឌ្ឍនភាពនៃការត្រៀមរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ២. បទបង្ហាញអំពីសេចក្តីព្រាងប្លង់រចនាពន្លាជាតិកម្ពុជា សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សារធារណរដ្ឋប្រជាមានិតចិន ៣. ពិនិត្យ និងផ្តល់យោបល់បំពេញបន្ថែមលើគំនូសព្រាងប្លង់ និងការរចនាពន្លាជាតិកម្ពុជា សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៣៕