ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3766
Newsលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពី ការរៀបចំគ្រោងការកម្ចីលើគម្រោង ការកសាងភាពធន់សម្រាប់សមាហរណកម្មអភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា (BRIDGE Cambodia)
(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពី ការរៀបចំគ្រោងការកម្ចីលើគម្រោង ការកសាងភាពធន់សម្រាប់សមាហរណកម្មអភិបាលកិច្ចឌីជីថល និងប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា (BRIDGE Cambodia)។ កិច្ចជំនួបពិភាក្សាការងារនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋាននីតិកម្ម និងនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម។ ទន្នឹមនឹងគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានស្នើសុំកិច្ចសហប្រតិបត្តិការ និងការគាំទ្រពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (CETS) និងគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឌីជីថលជាតិ (National Digital Trade Hub) ដែលជាគំនិតផ្ដួចផ្ដើមសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ --- (Phnom Penh): On the morning of Thursday, 18 September 2025, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce,chaired a discussion meeting with the Asian Development Bank (ADB) Field Mission on Building Resilience for Integrated Digital Governance and Efficiency in Cambodia (BRIDGE Cambodia). This discussion meeting was attended by the manager and officials of the Department of International Cooperation, Department of Legal Affairs, and Department of Planning, Statistics and Trade Information. In this regard, Her Excellency the Secretary of State also requested technical cooperation and support in preparing the legal framework on the Cambodian Electronic Trustmark Scheme and the National Digital Trade Hub, which is a key initiative of the Ministry of Commerce in contributing to the development of the E-Commerce Ecosystem in Cambodia.
Newsឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា “2025 China (Guangxi) Pilot Free Trade Zone High-Quality Development Investment Promotion Conference” ក្រោមអធិបតីភាព ឯកឧត្តម WEI Tao អភិបាលខេត្តក្វាងស៊ី និងឯកឧត្តម YAN Dong អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន
(ណាននីង, ក្វាងស៊ី, ចិន)៖ នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការចូលរួមកម្មវិធីពិពរណ៍ចិន-អាស៊ានលើកទី២២ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា “2025 China (Guangxi) Pilot Free Trade Zone High-Quality Development Investment Promotion Conference” ក្រោមអធិបតីភាព ឯកឧត្តម WEI Tao អភិបាលខេត្តក្វាងស៊ី និងឯកឧត្តម YAN Dong អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីការវិវឌ្ឍនៃសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា កិច្ចសម្រួលពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈកិច្ចព្រមព្រៀងសេរីទ្វេភាគី និងតំបន់ ព្រមទាំងបានជម្រាបជូនអំពីកាលានុវត្តន៍ភាព ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា និងការរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តម WEI Tao អភិបាលខេត្តក្វាងស៊ី ក៏បានថ្លែងក្នុងវេទិកានេះ ដោយរំលេចនូវសក្តានុពល និងសមិទ្ធិផលធំៗក្នុងតំបន់សេដ្ឋកិច្ច-ឧស្សាហកម្មសេរីនៅក្នុងទីក្រុងសំខាន់ៗ ប្រចាំខេត្តក្វាងស៊ី ព្រមទាំងបានវាយតម្លៃខ្ពស់លើផែនការយុទ្ធសាស្រ្តក្នុងការអនុវត្តគម្រោង និងកិច្ចសហប្រតិបត្តិការល្អពាក់ព័ន្ធនឹងតំបន់សេដ្ឋកិច្ច-ឧស្សាហកម្មសេរី ជាមួយនឹងបណ្តាប្រទេសអាស៊ាន និងចិនផងដែរ។ --- (Nanning, Guangxi, China): On Thursday, 18 September 2025, during the 22nd China-ASEAN Expo, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, delivered a keynote remark at the “2025 China (Guangxi) Pilot Free Trade Zone High-Quality DevelopmentInvestment Promotion Conference” presided over by His Excellency WEI Tao, Governor of Guangxi Province, and His Excellency YAN Dong, Vice Minister of Commerce, in Nanning, Guangxi Province, People’s Republic of China. At this important forum, His Excellency Secretary of State highlighted the development of Cambodia’s economy and trade, trade facilitation, and regional economic partnership through bilateral and regional free trade agreements, as well as underscored opportunities.Cambodia’s key infrastructure and the development of special economic zones and industrial zones in Cambodia. His Excellency WEI Tao, Governor of Guangxi Province, also highlighted the great potential and achievements of free economic and industrial zones in major cities in Guangxi Province, highly evaluating the strategic plan for implementing projects and good cooperation related to free economic and industrial zones with other ASEAN countries and China.
Newsផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់ កសិផល ផលិតផលខ្មែរ បន្លែ ផ្លែ ឈើ ត្រី សាច់ ជាច្រើនមុខ
(កំពត)៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តកំពត នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំងនៅបរិវេណអតីតស្ថានីយប្រេងឥន្ធនៈ តូតាល់ ក្បែរបេនឡាននាគពន្ធ័ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ 👉ស្វែងរកទីតាំងផ្សារផលិតផលខ្មែរខេត្តកំពត https://maps.app.goo.gl/n62mzmM2Hjo1PYpV7?g_st=it សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពត ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រុមការងារជំរុញការនាំចេញ មកបំពេញទស្សនៈកិច្ចសិក្សា និងពិភាក្សាការងារជាមួយក្រុមហ៊ុន និងរោងចក្រធំៗចំនួន៥ នៅទីក្រុងវួយហ្វាង ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន
(សានតុង, ចិន)៖ នាថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រុមការងារជំរុញការនាំចេញ មកបំពេញទស្សនៈកិច្ចសិក្សា និងពិភាក្សាការងារជាមួយក្រុមហ៊ុន និងរោងចក្រធំៗចំនួន៥ នៅទីក្រុងវួយហ្វាង ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ១-ក្រុមហ៊ុន China Bonded Port Group Co., Ltd, ២-រោងចក្រផលិតម៉ាស៊ីននិងគ្រឿងចក្រ Weichai, ៣-តំបន់អភិវឌ្ឍន៍កសិកម្ម Weifang Comprehensive Agricultural Development Pilot Zone, ៤-ក្រុមហ៊ុនកែច្នៃនិងដឹកជញ្ជូនអាហារបង្កក Zhongkai Smart Cold Chain Logistics Part, និង៥-រោងចក្រចែកចាយបន្លែផ្លែឈើZhongbai Central Kitchen។ ដំណើរទស្សនៈកិច្ចសិក្សាខាងលើធ្វើឡើង ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីនីតិវិធីនៃការដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែន វិធានការក្នុងការស្តុកទំនិញក្នុងសីតុណ្ហភាពត្រជាក់ ការរៀបចំខ្សែច្រវាក់ផលិតកម្ម ការកែច្នៃផលិតផលកសិកម្ម និងចំណីអាហារជាដើម។ ក្នុងឱកាសនោះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយសមាសភាពថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន និងរោងចក្រ ដើម្បីពិភាក្សាអំពីការសិក្សាលទ្ធភាពក្នុងការសហការជាមួយក្រុមហ៊ុន និងរោងចក្រទាំងនោះ ដើម្បីទទួលបានឱកាសបន្ថែមនៃការចូលរួមពិព័រណ៍អន្តរជាតិនានាក្នុងខេត្តសានតុង ព្រមទាំងការបង្កើតទីតាំងដាក់តាំងបង្ហាញផលិតផលកម្ពុជាជាអចិន្ត្រៃយ៍ និងកិច្ចសហការក្នុងការជំរុញការនាំចេញផលិតផលសក្ដានុពលកម្ពុជា ផងដែរ៕
Newsផលិតផលខ្មែរ បន្លែសុវត្ថិភាព ផ្លែឈើ សាច់មាន់ អង្ករ អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ បាននិងកំពុងដំណើរការលក់ ក្នុងផ្សារផលិតផលខ្មែរខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ ផ្សារផលិតផលខ្មែរខេត្តបន្ទាយមានជ័យ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តបន្ទាយមានជ័យ នៅរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក -៨ល្ងាច ដែលមានទីតាំងនៅទីតាំងវេទិការខេត្តបន្ទាយមានជ័យ ភូមិទី៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ 👉 ស្វែរកទីតាំងផ្សារផលិតផលខ្មែរខេត្តបន្ទាយមានជ័យ https://maps.app.goo.gl/mLBFd4tbwPidAdz18?g_st=atm សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់ មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់អោយដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមជួយចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ។



