News(ភ្នំពេញ)៖ នាព្រឹកថៃ្ងព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកម្មវិធីផ្គូផ្គងធុរកិច្ចដើម្បីជំរុញពាណិជ្ជកម្មឌីជីថល នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ២. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ៣. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានកិច្ចការអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិ ៤. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ប៉េកាំង) ៥. របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់មន្ទីរពាណិជ្ជកម្មនិងសាខា ក.ប.ប. ខេត្តតាកែវ ៦. មតិចូលរួមរបស់ថ្នាក់ដឹកនាំទទួលបន្ទុកអង្គភាពនីមួយៗ និងមតិចូលរួមផ្សេង៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តការងារ កំណត់ទិសដៅ និងដាក់ចេញនូវវិធានការបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋាន ដែលមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដា្ឋន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់ ចំណុះអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានក្រោមចំណុះ អគ្គលេខាធិការដ្ឋាន ក្នុងគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាព និងដោះបញ្ហាប្រឈមនានា ដើម្បីទទួលបាននូវសមិទ្ធផលការងារប្រកបដោយបរិយាប័ន្ន ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុក ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី-ខេត្ត អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារប្រចាំឆមាសទី១ របស់បណ្ដានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ក.ប.ប. នៃ ក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាពការងារ កែលម្អយន្តការគ្រប់គ្រង លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ ពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគុណភាព ឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការពារផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃ អង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍កសិផលខ្មែរ» ដែលប្រព្រឹត្តទៅនៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ និងមានការចូលរួមពី លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ពិព័រណ៍កសិផលខ្មែរ គឺជាវេទិកាពាណិជ្ជកម្មដ៏មានសារៈសំខាន់សម្រាប់ការផ្សព្វផ្សាយ លើកកម្ពស់ និងពង្រីកទីផ្សារកសិផលកម្ពុជា ព្រមទាំងបង្កើនឱកាសឱ្យកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម និងផលិតករក្នុងស្រុក អាចតាំងបង្ហាញផលិតផលដែលមានគុណភាព ស្វែងរកដៃគូអាជីវកម្ម ពង្រីកបណ្តាញទីផ្សារ និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងផ្តល់ទីតាំងប្រកបដោយស្តង់ដារ ទំនើប និងមានផាសុកភាព សម្រាប់ការតាំងបង្ហាញកសិផលខ្មែរ ដែលឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្នុងការគាំទ្រផលិតផលជាតិ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយចីរភាព។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ពិព័រណ៍កសិផលខ្មែរនេះ ប្រព្រឹត្តទៅរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ដោយមានស្តង់តាំងបង្ហាញចំនួន ៥០ស្តង់ ដែលបង្ហាញនូវកសិផលខ្មែរ បន្លែ និងផ្លែឈើស្រស់ ផលិតផលកែច្នៃ វត្ថុអនុស្សាវរីយ៍ និងផលិតផលម្ហូបអាហារជាច្រើនប្រភេទ៕