News(Phnom Penh): On the morning of Wednesday, June 24, 2026, at the Ministry of Commerce, H.E. TEKRETH Kamrang, Secretary of State of the Ministry of Commerce, led a Consultation Meeting on the “Draft Country Programme Document (CPD) and Prioritized Action Matrix (PAM) for the Enhanced Integrated Framework Phase III (EIF Phase III).” The meeting was attended by senior representative from relevant ministries, development partners, and private sector. The primary objective of this consultation meeting was to gather valuable insights, recommendations, and technical inputs from all stakeholders to ensure that both the CPD and PAM are comprehensive, practical, and fully aligned with sectoral and development priorities. These two strategic documents will serve as the core framework guiding EIF Phase III implementation until 2031, as well as mobilize additional development partner financial supports, aiming to strengthen trade competitiveness, enhance institutional capacity, and prepare Cambodia for a smooth and sustainable graduation from LDC status.
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំឆមាសទី១ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ វាយតម្លៃ និងបូកសរុបសមិទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ និងពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងដំណោះស្រាយនានាក្នុងវិស័យពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីការងារអាទិភាពរបស់ក្រសួង ព្រមទាំងកំណត់ទិសដៅ និងយុទ្ធសាស្ត្រការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ការនាំចេញ និងការពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖ ១. របាយការណ៍បូកសរុប និងការវាយតម្លៃសមិទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ ឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម ២. បទអន្តរាគមន៍ពី ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអនុវត្តការងារដោយផ្ទាល់។ ៣. មតិចូលរួមផ្សេងៗ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូប។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាលើបញ្ហាប្រឈម និងកំណត់ដំណោះស្រាយជាក់ស្តែង សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ និងពង្រឹងយន្តការការពារអ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជំរុញពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងប្រទេស ជាពិសេសផ្តោតលើវិស័យជាអាទិភាព ទាំងសេវាកម្ម និងផលិតផល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃបរិការណ៍សង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។ ក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់លើទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី៣ ដើម្បីធានាបាននូវលទ្ធផលជោគជ័យ ដែលនឹងរួមចំណែកពង្រីកទំហំពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ។