News(Kampong Thom): On the afternoon of Friday, 26 June 2026, at PINEX Agro Co., Ltd., Kampong Thom Province, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, together with His Excellency NAM Lynal and Her Excellency SOMETH Somnea, Undersecretaries of State of the Ministry of Commerce, led a delegation on a study visit to the cashew processing production chain at PINEX Agro Co., Ltd. The visit aimed to gain a better understanding of the company's production capacity and cashew processing value chain, while promoting value-added processing to enhance the competitiveness of Cambodian cashew products in the domestic market and expand export opportunities to international markets. During the visit, the delegation observed the company's production processes and processing facilities. PINEX Agro Co., Ltd. is engaged in the trading and processing of cashew nuts and operates a modern processing plant with the capacity to meet both national and international quality standards and market requirements. This visit formed part of the study mission on "Exploring the Potential and Production Value Chain of Cashew Processing," which seeks to strengthen Cambodia's cashew industry, promote value addition, and support the sustainable growth of the country's export sector.
News(ព្រះសីហនុ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី “ នីតិវិធី និងអត្ថប្រយោជន៍នៃការ ចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិ និង អន្តរជាតិ ដែលមានការអញ្ជើញចូលរួមពី លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សួស សេរីសួស្តី អភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត សាខា កបប ខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជីវករ សេវាករ និងគរុនិស្សិតនៃសាលាគរុកោសល្យ និងវិក្រឹត្យការ ខេត្តព្រះសីហនុ សរុបចំនួន ៨០រូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយនិងលើកកម្ពស់ចំណេះដឹងរបស់មន្ត្រីរាជការ នៃមន្ទីរ អង្គភាពពាក់ព័ន្ធ អាជីវករ សេវាករ និងគរុនិស្សិត អំពីមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ច្បាប់និងលិខិត បទដ្ឋានកម្មសិទ្ធិបញ្ញា នីតិវិធីនៃការស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិនិងអន្តរជាតិ និងយន្តការនៃការការពារ ម៉ាកពាណិជ្ជកម្ម ព្រមទាំងសារៈសំខាន់នៃការចុះបញ្ជីម៉ាកសម្រាប់អាជីវកម្ម។ ក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសាវតានៃដំណើរការចូលជា សមាជិករបស់កម្ពុជាទៅក្នុងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងការរៀបចំឱ្យមានច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងកម្មសិទ្ធិបញ្ញានិង ការអភិវឌ្ឍន៍ប្រព័ន្ធចុះបញ្ជីម៉ាកតាមអនឡាញផងដែរ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ចូលរួមនិងផ្សព្វផ្សាយនូវព័ត៌មាននិងចំណេះដឹងពាក់ព័ន្ធនឹងនីតិវិធីនៃការចុះបញ្ជីម៉ាកនេះទៅដល់ស្ថាប័ន អង្គភាព និងបុគ្គលិកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដើម្បីជួយគាំទ្រនិងលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិ បញ្ញាឱ្យបានដល់គ្រប់ស្រទាប់របស់សាធារណជន៕
News(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីផ្គូផ្គងធុរកិច្ចជំរុញពាណិជ្ជកម្មឌីជីថល កម្ពុជា-ជប៉ុន» ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងមានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគាំទ្រពី ឯកឧត្តម KUNIHIKO Hirabayashi អគ្គលេខាធិការមជ្ឈមណ្ឌល AJC និងឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរឹងមាំ។ កម្មវិធីនេះត្រូវបានរៀបចំស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ នៃគម្រោង «ការកសាងសមត្ថភាពឌីជីថល និងការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ CambodiaTrade.com» ក្រោមការគាំទ្រពីមូលនិធិ CBRD Fund និងកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងសមាគមជប៉ុន-កម្ពុជា (JCA)។ កម្មវិធីបានផ្តោតលើការពង្រឹងបណ្តាញធុរកិច្ចរវាងអ្នកផលិត និងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញជប៉ុន ព្រមទាំងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ផលិតផល #MadeInCambodia និង #MadeByHer។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ អ្នកបញ្ជាទិញជប៉ុនក៏បានទទួលការណែនាំអំពីការប្រើប្រាស់ថ្នាល CambodiaTrade.com ចុះឈ្មោះបង្កើតគណនី និងធ្វើការបញ្ជាទិញផលិតផលដោយផ្ទាល់តាមថ្នាលឌីជីថលនេះដោយជោគជ័យ។ ជាមួយគ្នានេះ កម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) បានបង្កើតឱកាសឱ្យសហគ្រាស និងពាណិជ្ជករកម្ពុជា ជួបពិភាក្សាផ្ទាល់ជាមួយដៃគូធុរកិច្ចជប៉ុន ដើម្បីស្វែងរកភាពជាដៃគូថ្មី ពង្រីកបណ្តាញអាជីវកម្ម និងបង្កើនវត្តមានផលិតផលកម្ពុជានៅលើទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ ក្នុងអំឡុងបេសកកម្មនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងតំណាងវិស័យឯកជនកម្ពុជា អញ្ជើញទស្សនកិច្ចសិក្សានៅតាមហាងលក់រាយ និងបណ្តាញចែកចាយផលិតផលសំខាន់ៗនៅប្រទេសជប៉ុន ដើម្បីសិក្សាអំពីការរៀបចំតាំងបង្ហាញផលិតផល យុទ្ធសាស្ត្រទីផ្សារ និងនិន្នាការតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងផ្លាស់ប្តូរទស្សនៈជាមួយដៃគូវិស័យឯកជនជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ៕
News(Phnom Penh): On the afternoon of Thursday, 25 June 2026, His Excellency NAM Lynal, Undersecretary of State of the Ministry of Commerce, presided over the 23rd CAEXPO Global Roadshow at the Oakwood Premier Hotel in Phnom Penh. The event was attended by His Excellency KAO Sovannarith, Deputy Governor of Kampong Speu Province, Mr. LOR Tithchansopheak, Deputy Director of the Council for the Development of Cambodia; delegates from the China-ASEAN Expo Secretariat; and representatives from associations, federations, chambers of commerce, businesses, and enterprises. The 23rd CAEXPO Global Roadshow was organized to broaden public awareness and promote participation in the 23rd China-ASEAN Expo (CAEXPO), scheduled to be held from September 17 to 21, 2026, in Nanning, Guangxi Zhuang Autonomous Region, People’s Republic of China. The program aims to promote the participation of the Cambodian private sector to bring standard, high-quality products for display and sale, and to capitalize on trade and investment opportunities presented by this major international exhibition. On that occasion, His Excellency Undersecretary of State highlighted the significant role of the China-ASEAN Expo in strengthening cooperation and advancing economic, trade, cultural, tourism, and investment exchanges between Cambodia and China and among ASEAN member states and China. He further emphasized that CAEXPO is a gateway for Cambodian businesses to showcase export-ready products, connect with international buyers and investors, and enhance their integration into regional and global value chains.
News(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់ចាម ជាពិសេសគឺជាយុទ្ធនាការមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។ 📸 មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម & AMS Economy