News(ក្វាងចូវ, ចិន)៖ នារសៀលថ្ងៃសុក្រ ទី ១៧ ខែមេសា ឆ្នាំ២០២៦ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងសិក្ខាសាលាស្តីពី "សេវាច្បាប់ពាក់ព័ន្ធនឹងធុរៈជនបរទេស" នៅក្នុងបរិបទពិព័រណ៍នាំចេញ-នាំចូលលើកទី ៣៩ របស់ចិន (Canton Fair) រៀបចំដោយរដ្ឋាភិបាលទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់ស៊ីជម្រៅលើការផ្លាស់ប្តូរច្បាប់អន្តរជាតិ បង្ហាញពីប្រភពសេវាច្បាប់ពាក់ព័ន្ធធុរជនបរទេស និងជំនាញរបស់ទីក្រុងក្វាងចូវ និងពង្រឹងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងស្ថានអគ្គកុងស៊ុល និងអ្នកផ្តល់សេវាកម្មច្បាប់ក្នុងស្រុក ដែលផ្តល់ការគាំទ្រផ្នែកច្បាប់សម្រាប់សហគ្រាស និងពាណិជ្ជករបរទេស ដំណើរការនៅក្នុងប្រទេសចិន។ សិក្ខាសាលានេះ ធ្វើជាអធិបតីភាពដោយ លោក SUN TAIPING, ជាសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការទីក្រុងក្វាងរបស់បក្សកុម្មុយនីសចិន (CPC) និងមានការចូលរួមពីបណ្តាតំណាងសភាពាពិជ្ជកម្មបរទេស ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងក្វាងចូវ និងសហគ្រាសធុរជនចិន និងបរទេស។
News(Phnom Penh): On Monday, 20 April 2026, at the Ministry of Commerce, His Excellency LONG Kemvichet, Director-General of the General Directorate of International Trade, held a discussion with the mission from the ASEAN+3 Macroeconomic Research Office (AMRO). The meeting was also participated by representatives from the General Department of Trade in Services, the General Department of Domestic Trade, and the General Department of Trade Policy and Promotion. The meeting was convened in order to exchange views on Cambodia’s macroeconomic landscape, key challenges facing the country, and to better understand the government's strategy for enhancing diversification, value addition, and resilience in the Cambodian market.
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋ លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងមន្ត្រីពាក់ព័ន្ធនានា។
NewsANNOUNCEMENT: on The 9th China International Import Expo (CIIE) ,to be held from 5-10 November 2026 in Shanghai, People's Republic of China
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងទីផ្សារ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។