News(មីនស្គ៍, បេឡារុស្ស)៖ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាលើកដំបូងនៅក្នុងពិព័រណ៍ឧស្សាហកម្មអន្តរជាតិ INNOPROM.Belarus លើកទី២ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងមីនស្គ៍ សាធារណរដ្ឋបេឡារុស្ស។ ក្នុងឱកាសនៃការចូលរួមនេះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពន្លាជាតិកម្ពុជា ដែលមានទំហំ ៣៦ម៉ែត្រការ៉េ ក្រោមពាក្យស្លោក «Cambodia – Basket of Wonders» ដោយបានដាក់បង្ហាញនូវផលិតផលកម្ពុជាយ៉ាងសម្បូរបែប ដែលឆ្លុះបញ្ចាំងពីធនធានកសិកម្ម សិប្បកម្មប្រពៃណី និងវិស័យផលិតកម្មដែលកំពុងរីកចម្រើន រួមមាន៖ ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ដូចជា ម្រេចកំពត គ្រាប់ស្វាយចន្ទីកំពង់ធំ ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ ព្រមទាំងកាហ្វេ ស្វាយសម្ងួត មី គ្រឿងទេស ផលិតផលសិប្បកម្ម ផលិតផលថ្មម៉ាប់ ស្បែកជើង ផលិតផលចម្លាក់ប្រាក់និងស្ពាន់ និងផលិតផលកម្ពុជាផ្សេងៗទៀត ជូនដល់ភ្ញៀវទេសចរ អ្នកបញ្ជាទិញ អ្នកនាំចូល អ្នកចែកចាយ ព្រមទាំងធុរជនបេឡារុស្ស និងអន្តរជាតិ ដែលមកចូលរួមក្នុងពិព័រណ៍នេះ ផងដែរ។ សូមជម្រាបជូនថា ការចូលរួមរបស់កម្ពុជា នៅក្នុងពិព័រណ៍នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រឹងការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ ផ្សព្វផ្សាយផលិតផល និងម៉ាកយីហោកម្ពុជា ព្រមទាំងសម្រួលដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ។ ជាមួយគ្នានេះ ពិព័រណ៍នេះបានផ្តល់វេទិកាសម្រាប់ធុរជនកម្ពុជា ក្នុងការស្វែងរកឱកាសពង្រីកវត្តមានរបស់ខ្លួននៅប្រទេសបេឡារុស្ស និងទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ឱ្យកាន់តែទូលំទូលាយ ខណៈពេលដែលកំពុងស្វែងរកដៃគូដែលមានសក្តានុពលក្នុងវិស័យនានា រួមមាន ពាណិជ្ជកម្ម ការចែកចាយ ការវិនិយោគ ការផលិត និងកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្មប្រចាំនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅការងារដែលត្រូវអនុវត្តបន្ត របស់ក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អគ្គលេខាធិការ អគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន មន្ទីរនិងសាខាការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណង ដើម្បីពិនិត្យ វាយតម្លៃ និងបូកសរុបសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៦ និងពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងដំណោះស្រាយនានាក្នុងវិស័យពាណិជ្ជកម្ម ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីការងារអាទិភាពរបស់ក្រសួង ព្រមទាំងកំណត់ទិសដៅ និងយុទ្ធសាស្ត្រការងារសម្រាប់អនុវត្តបន្ត ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ ការលើកកម្ពស់ការនាំចេញ និងការពង្រឹងបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើឡើង៕
Newsសេចក្តីជូនដំណឹង៖ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦
News(Minsk, Republic of Belarus): On the morning of Wednesday, 30 September 2026, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, and His Excellency Leonid RYZHKOVSKY, First Deputy Minister of Industry of the Republic of Belarus, co-chaired the 5th meeting of the Joint Committee on Trade and Economic Cooperation (JCTEC) between the Kingdom of Cambodia and the Republic of Belarus, with the participation of approximately 25 senior officials and representatives of relevant ministries and institutions from both sides. The meeting was organized to monitor progress in implementing the bilateral trade and economic cooperation framework, as well as to discuss and exchange views on identifying new opportunities for expanding sectoral cooperation. As a result, both sides held in-depth discussions on nine areas of cooperation, including: (1) industry; (2) the supply of agricultural and food products; (3) pharmaceuticals and the supply of medical equipment; (4) civil aviation and the development of air connectivity; (5) finance and banking; (6) science and technology; (7) tourism, education and culture; (😎 bilateral trade; and (9) business events and the exchange of visits between the business communities of the two countries. Both sides reaffirmed their commitment to advancing the implementation of work under this framework and translating it into tangible and effective outcomes.
NewsANNOUNCEMENT: on The Vietnam International Food Industry Exhibition 2026 from 11-14 November 2026 at the Saigon Exhibition and Convention Center, Ho Chi Minh City, Vietnam