Newsអបអរសាទរទិវា ព្រះពុទ្ធសាសនាអន្តរជាតិ (International Buddhist Day) ៨ មេសា ៨ មេសា ២០២៦
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មទាំងអស់ រៀបចំពិធីសូត្រមន្តលើករាសី និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងថ្វាយទេយ្យទានតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងប្រោះព្រហ្មពរជ័យ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងក្រុមគ្រួសារទាំងអស់ ឱ្យទទួលបាននូវសេចក្ដីសុខ សុវត្ថិភាព និងសុភមង្គល គ្រប់ក្រុមគ្រួសារ ជាពិសេសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព្រះនាមរាក្សសាទេវី តាមជួយជួយបីបាច់ថែរក្សា ឱ្យទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ មាតុភូមិ និងប្រជាជន។ បន្ទាប់ពីពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត រួចហើយ លោកជំទាវរដ្ឋមន្រ្តី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងពាណិជ្ជកម្មទាំងអស់ បានទស្សនាការសម្តែងសិល្បៈរបាំត្រុដិ ដើម្បីជម្រះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឱកាសត្រៀមទទួលអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផងដែរ៕
News(Phnom Penh): On the afternoon of Tuesday, 7 April 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy and farewell call from Her Excellency Ülkü Kocaefe, Ambassador Extraordinary and Plenipotentiary of the Republic of Türkiye to the Kingdom of Cambodia, on the occasion of the successful completion of her diplomatic mission in Cambodia. On that occasion, Her Excellency Minister expressed her gratitude for the ambassador's efforts in contributing to the enhancement of trade relations between Cambodia and Türkiye and highlighted the importance of the Joint Economic Commission framework between the two countries. In response, Her Excellency Ambassador noted Cambodia’s progress in the trade sector, particularly growth in bilateral trade between the two countries, and also expressed support for the establishment of a private commercial center in Istanbul, which would help promote stronger ties between the private sectors of both nations.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនកម្មករ បុគ្គលិកអនាម័យ និងកងកម្លាំងប៉ូលីសសន្តិសុខការពារ ដែលកំពុងបម្រើការងារនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក្តិ ពុទ្ធសករាជ ២៥៦៩ ដែលនឹងខិតជិតចូលមកដល់នាថ្ងៃខាងមុខនេះ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីនឹករលឹក និងការយកចិត្តទុកដាក់ចំពោះការចូលរួមបំពេញការងារយ៉ាងសកម្មពីបងប្អូនមន្ត្រីរាជការ កម្មករ បុគ្គលិកអនាម័យ និងកងកម្លាំងប៉ូលីសការពារសន្តិសុខសណ្តាប់ធ្នាប់ប្រចាំក្រសួងពាណិជ្ជកម្មទាំងអស់ រហូតក្រសួងសម្រេចបាននូវសមិទ្ធផលការងារជាច្រើនគួរជាទីមោទនៈ ជាពិសេសការរក្សាបាននូវសុខសុវត្ថិភាព អនាម័យ និងបរិស្ថានការងារល្អក្នុងក្រសួងពាណិជ្ជកម្មទាំងមូល។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនបងប្អូនកម្មករ បុគ្គលិកអនាម័យ និងកងកម្លាំងប៉ូលីសការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រសួងពាណិជ្ជកម្មទាំងអស់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះផងដែរ៕
Newsសេចក្តីជូនដំណឹងស្តីពី៖ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦