News(ណាននីង, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)។ កិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាគ្មិនកិត្តិយសជាច្រើនរូប រួមមាន៖ ឯកឧត្តម វ៉េ ថាវ (Wei Tao) អភិបាលតំបន់ស្វយ័តក្វាងស៊ី, ឯកឧត្តម Yan Dong អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន, ឯកឧត្តមបណ្ឌិត កៅ កឹមហួន អគ្គលេខាធិការអាស៊ាន, ឯកឧត្តម U Tun Ohn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា, ឯកឧត្តម Filipus Nino Pereira រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រឡេស្តេ ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុន អ្នកជំនាញ និងតំណាងស្ថាប័នសំខាន់ៗជាច្រើនរូបទៀត។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ដោយផ្តោតលើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ រួមមាន៖ ១. ការទាញយកផលប្រយោជន៍អតិបរមាពីវិធានពាណិជ្ជកម្មតំបន់៖ តាមរយៈការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌ RCEP និង CAFTA 3.0 សំដៅលើកកម្ពស់ការចូលទៅកាន់ទីផ្សារ កិច្ចសម្រួលពាណិជ្ជកម្មទំនិញ និងការបង្កើនកំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ២. ការពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មតំបន់៖ តាមរយៈការផ្លាស់ប្តូរទស្សនៈលើគោលនយោបាយសំដៅធ្វើសមាហរណកម្មសហគ្រាសកម្ពុជា ជាពិសេសក្នុងវិស័យកសិធុរកិច្ច កម្មន្តសាល និងសេវាកម្មសេដ្ឋកិច្ចឌីជីថល ឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃបន្ថែមនៃតំបន់។ ៣. ការចូលរួមក្នុងការសម្របសម្រួលគោលនយោបាយ និងបទប្បញ្ញត្តិកម្រិតខ្ពស់៖ តាមរយៈការពិភាក្សាជាន់ខ្ពស់ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងតំបន់ ថ្នាក់ដឹកនាំអាស៊ាន និងអ្នកសេដ្ឋកិច្ចឆ្នើម ស្តីពីការតភ្ជាប់បទប្បញ្ញត្តិ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍ និងការប្រកួតប្រជែង ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឌីជីថល។
Newsអបអរសាទរ ខួបលើកទី ២៣ ទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ២០០៣ - ២១ កញ្ញា ២០២៦
News(ណាននីង, ចិន)៖ រូបភាពខ្លះៗ នៃការចូលទស្សនាពន្លាជាតិកម្ពុជា និងស្តង់ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។
News(Manila, Philippines): On the afternoon of Sunday, 20 September 2026, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister (AEM) for Cambodia, led Cambodia’s delegation to attend the 5th ASEAN Economic Ministers and Troika Open-Ended Dialogue with Switzerland Trade Minister, held on the occasion of the 58th ASEAN Economic Ministers’ Meeting. The meeting was convened to discuss the regional and global economic developments, the relevance and impact of the ASEAN-Switzerland economic cooperation, as well as to endorse the 2026-2030 ASEAN-European Free Trade Association (EFTA) Joint Declaration on Economic Cooperation Work Plan.
News(Manila, Philippines): On the afternoon of Sunday, 20 September 2026, Her Excellency CHAM Nimul, Minister of Commerce and Cambodia’s ASEAN Economic Minister, led the Cambodian delegation to attend the consultation between the ASEAN Economic Ministers and the United States Trade Representative (USTR). The meeting was convened to review progress on the implementation of the 2025–2026 ASEAN-U.S. Trade and Investment Framework Arrangement Work Plan, endorse the 2026–2027 Work Plan, and hold consultations with the U.S.-ASEAN Business Council with the aim of strengthening and expanding economic cooperation.