News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅកម្ពុជាផងដែរ។ កិច្ចប្រជុំនេះ មានគោលបំណងផ្តល់ធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥។
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់ អែនមូនរីវើសាយ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខា រវាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ជាមួយនិងសមាគមសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា។
News(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការ WIPO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមក្នុងឱកាសប្រារពខួប ១០ឆ្នាំ នៃអនុសញ្ញាទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀង Lisbon Agreement ស្តីពីការការពារផលិតផលសម្គាល់ភូមិសាស្ត្រ។
Newsអនុមោទនា ពិធីបុណ្យចូលព្រះវស្សា ថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
Newsអបអរសាទរ ខួបលើកទី៣៦ ទិវាប្រជាជនពិភពលោក ១១ កក្កដា ១៩៨៩ - ១១ កក្កដា ២០២៥