News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ឺម៉ាវ៉ារី ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយស្តីពី”ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុនៅកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់។ កិច្ចពិគ្រោះយោបល់នេះ មានគោលបំណងចែករំលែកទស្សនវិស័យលើភាពងាយរងគ្រោះនៃម៉ាក្រូ-សេដ្ឋកិច្ច និងសារពើពន្ធពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា ការពង្រឹងកិច្ចសម្របសម្រួលពីអ្នកពាក់ព័ន្ធ និងភាពស៊ីចង្វាក់គ្នាដើម្បីបង្កើតធនធានហិរញ្ញវត្ថុសម្រាប់ភាពធន់។
News(រតនគិរី)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម នាង សំអាត អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ និងអាជីវករ ក្នុងខេត្តរតនគិរី ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
News(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daren Tang អគ្គនាយកអង្គការ WIPO ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៦៦ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ WIPO លើកកម្ពស់អភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសការគាំទ្រពីអង្គការWIPO ក្នុងអាណត្តិកម្ពុជាក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា (ASEAN Working Group on Intellectual Property Cooperation – AWGIPC)។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជនរវាងប្រទេសកម្ពុជា និងបណ្ដាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា។