News(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៦ នៃសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (The 66th General Assemblies of WIPO) ដែលប្រព្រឹត្តទៅពីថ្ងៃទី០៨-១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដែលមានអ្នកចូលរួមជាង ១៦០០នាក់ មកពី ១៩៤ប្រទេស ទាំងផ្ទាល់និងតាមប្រព័ន្ធអនឡាញ។
News(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយសមភាគីសិង្ហបុរី ដែលដឹកនាំដោយ ឯកឧត្តម Luke Goh អគ្គលេខាធិការនៃក្រសួងកិច្ចការច្បាប់ និងអគ្គលេខាធិការទទួលបន្ទុកការអភិវឌ្ឍនៃក្រសួងការបរទេសសិង្ហបុរី លើកិច្ចសហប្រតិបត្តិការការងារវិស័យកម្មសិទ្ធិបញ្ញារវាងប្រទេសទាំងពីរ ជាពិសេសសកម្មភាពដែលត្រូវអនុវត្តរួមគ្នារវាងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី និងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មកម្ពុជា។
Newsអបអរសាទរ ខួបទី៧៣នៃ រុក្ខទិវា ៩ កក្កដា ១៩៥២ - ៩ កក្កដា ២០២៥
News(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្ត អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ព្រមទាំងបេក្ខជនឈរដែលជាពាណិជ្ជករ អាជីវករ និងសេវាករជាច្រើនរូបផងដែរ។
Newsអបអរសាទរនៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥