News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និងឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារបច្ចេកទេសរបស់នាយកដ្ឋានហាឡាល ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្នុងគោលបំណងធានាឱ្យលិខិតបទដ្ឋានគតិយុត្តទាំងនោះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមច្បាប់ជាធរមាន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយក និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីរាយការណ៍ជូន លោកជំទាវរដ្ឋមន្ត្រី អំពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម និងទទួលស្ដាប់អនុសាសន៍ណែនាំទិសដៅការងារបន្ត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជារដ្ឋលេខាធិការទទួលបន្ទុកកិច្ចការពិព័រណ៍ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Foreign Trade Centre Group Ltd. ក្នុងគោលបំណងដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងដើម្បីផ្សព្វផ្សាយអំពីពិព័រណ៍ Canton Fair លើកទី១៣៧ ដែលគ្រោងនឹងរៀបចំឡើងនៅខែមេសា ឆ្នាំ២០២៥ នៅក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានវត្តមានចូលរួមពី តំណាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉ូសវូដ ភ្នំពេញ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការចរចា និងសេចក្តីព្រៀងវិធានដើមកំណើតទំនិញសម្រាប់កម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមករា ឆ្នាំ២០២៥ សហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ជាមួយដៃគូអភិវឌ្ឍន៍ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវ លើកទី២ និងកិច្ចប្រជុំពិនិត្យលទ្ធភាពរៀបចំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ ក្នុងគោលបំណងរាយការណ៍ និងស្តាប់អនុសាសន៍ណែនាំពីលោកជំទាវរដ្ឋមន្ត្រី។