News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ទទួលបន្ទុកការងារពាណិជ្ជកម្មបៃតង ចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់ពីលទ្ធផលរកឃើញបឋមនៃការសិក្សាស្រាវជ្រាវ ស្តីពី “ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP)។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៤ ០០០ រៀល/លីត្រ (ឡើងថ្លៃ៥០៛) - ប្រេងម៉ាស៊ូត = ៣ ៩០០ រៀល/លីត្រ (ឡើងថ្លៃ១០០៛)
News(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច បានអញ្ជើញចូលរួមអម ឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន ចូលរួមក្នុងពិធីបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR) ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” ក្រោមអធិបតីភាព ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងភាពជាប្រធាន CPR ឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋាន ក្នុងគោលបំណងដើម្បីរាយការណ៍វឌ្ឍនភាពការងារ និងផែនការសកម្មភាពរបស់នាយកដ្ឋាន និងទទួលស្ដាប់អនុសាសន៍ណែនាំពីលោកជំទាវរដ្ឋមន្ត្រី។
News(MIRI, Sarawak, ម៉ាឡេស៊ី)៖ នាថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម YB ADAM YII SIEW SANG, អភិបាលក្រុង Miri នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបន្តចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ក្នុងការបំពេញទស្សនកិច្ចនាថ្ងៃទី២នៃដំណើរទស្សនកិច្ច នៅទីក្រុង Miri នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។