News(ខេត្តព្រះសីហនុ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីកិច្ចសម្រួលផ្នែកភស្តុភារកម្ម និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ Stipendium Hungaricum Program របស់រដ្ឋាភិបាលហុងគ្រី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ណែនាំ ។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ដោយមានវត្តមានចូលរួមដោយឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មអន្តរជាតិ លោកអគ្គនាយករង និងមន្រ្តីពាក់ព័ន្ធរបស់នាយកដ្ឋាន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
News(ប៉ៃលិន)៖ ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាព និងពិភាក្សារកដំណោះស្រាយបញ្ហាប្រឈមរបស់លានហាលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន លោកអនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្តប៉ៃលិន តំណាងពីក្រុមហ៊ុនផលិតចំណីសត្វ តំណាងម្ចាស់សៃឡូ/អ្នកប្រមូលទិញពោតក្រហម និងដំឡូងមីជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីលទ្ធភាព និងសមត្ថភាពប្រមូលទិញ ការផ្គត់ផ្គង់ តម្លៃ និងលក្ខខណ្ឌជាក់លាក់ មួយដែលអាចឈានទៅរកការចុះកិច្ចសន្យាលក់-ទិញជាមួយគ្នា។