Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ «Jakarta Halal Expo and Conference (JHEC) 2025» ក្រោមប្រធានបទ «Unlocking Indonesia's Thriving Halal Business Landscape» ពីថ្ងៃទី២៩-៣១ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Tangerang ប្រទេសឥណ្ឌូណេស៊ី
News(កណ្តាល)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដោយមានការចូលរួមពី លោក សេង ហុង អគ្គនាយករងសេវាពាណិជ្ជកម្ម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល លោក លោកស្រីប្រធាន និងតំណាងមន្ទីរខេត្តពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងលោកស្រីប្រធានសមាគម លោក លោកស្រីអនុប្រធាន និងសមាជិកសមាគមជាច្រើនរូប។
News(កំពត)៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរពាណិជ្ជកម្មខេត្តកំពត បានរៀបចំកម្មវិធីតាំងបង្ហាញផលិតផលសក្តានុពលរបស់ខេត្តកំពត ឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម មឿង គង្គា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅបរិវេណផ្សារចុងសបា្តហ៍អតីតស្ថានីយប្រេងឥន្ទនៈតូតាល់ ទីរួមខេត្តកំពត។ ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលសក្តានុពលរបស់ខេត្តកំពត ដល់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដើម្បីជំរុញចលនាភូមិ១ផលិតផល១ ផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍រវាងអាជីវករ និងអាជីវករ បង្កើនឱកាសទីផ្សារ ភាពជាដៃគូអភិវឌ្ឍន៍ផ្នែកវិស័យពាណិជ្ជកម្មឱ្យមានការរីកចម្រើនឈានឡើង និងមានការ ផ្តល់ប្រឹក្សាលើមុខទំនិញនានាដែលចូលរួមក្នុងកម្មវិធីតាំងបង្ហាញ មន្ទីរពាណិជ្ជកម្មខេត្តកំពត។
News(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ អូឡាំព្យ៉ា ស៊ីធី ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធី “Malaysia-Cambodia Trade and Investment Mission 2025 Business Matching & Welcome Dinner” ជាមួយ លោកស្រី Nur Herzazzila Ghazali អនុប្រធានស្ថានបេសកកម្មម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការចូលរួមពីសភាពាណិជ្ជកម្មកម្ពុជា សមាគម ពាណិជ្ជករ និងវិនិយោគិនកម្ពុជា ក៏ដូចជាវិនិយោគិន ពាណិជ្ជករ និងសហគ្រិនមកពីសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី ជាច្រើនរូប។
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២២-២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានគណៈកម្មាធិការចម្រុះសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី២២នៃគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើកិច្ចការសំខាន់ៗ ទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀង AANZFTA តាមជំពូកមួយចំនួន រួមមាន ពាណិជ្ជកម្មទំនិញ វិនិយោគ វិធានដើមកំណើត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិធានការអនាម័យ និងភូតគាមអនាម័យ។