ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Dyah Roro Esti Widya Putri អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី អំពីកិច្ចពង្រឹង និងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈពិពរណ៌ពាណិជ្ជកម្ម និងការផ្គូរផ្គងធុរកិច្ច
(ចូហូ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកជំទាវ Dyah Roro Esti Widya Putri អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី អំពីកិច្ចពង្រឹង និងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈពិពរណ៌ពាណិជ្ជកម្ម និងការផ្គូរផ្គងធុរកិច្ច។ - - - (Johor, Malaysia): On the afternoon of Friday, 28 February 2025, in Johor, Malaysia, Her Excellency CHAM Nimul, Minister of Commerce, met with Her Excellency Dyah Roro Esti Widya Putri, Deputy Minister of Commerce of Indonesia, to discuss ways to strengthen and expand trade between the two countries through trade fairs and business matching.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៣១ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី
(រដ្ឋចូហូ, ម៉ាឡេស៊ី)៖ នាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៣១ នៅរដ្ឋចូហូ ប្រទេសម៉ាឡេស៊ី។
Newsឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី “កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ” ក្នុងកំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ ជាពិសេសសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ អ្នកចែកចាយបន្ត និងភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងវិស័យបន្លែផ្លែឈើ នៅក្នុងខេត្តសៀមរាប
(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី “កាលានុវត្តភាពថ្មីនៃអាជីវកម្មបន្លែផ្លែឈើ” ក្នុងកំឡុងពេលពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ ជាពិសេសសហគមន៍កសិកម្ម ម្ចាស់កសិដ្ឋាន អ្នកដាំដុះបន្លែផ្លែឈើ អ្នកចែកចាយបន្ត និងភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងវិស័យបន្លែផ្លែឈើ នៅក្នុងខេត្តសៀមរាប។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Allan B. Gepty អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន
(ចូហូ, ម៉ាឡេស៊ី)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Allan B. Gepty អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន។ ក្នុងឱកាសនោះ ភាគីទាំងពីរបានលើកពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាពេលថ្មីៗដែលបានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ហ្វីលីពីនកាន់តែរីក ចម្រើន។ ភាគីទាំងពីរក៏បានពិភាក្សាពីសក្តានុពលក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំផងដែរ។
Newsឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់តំបន់ ស្តីពី “ការពង្រឹងបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs Network)” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន(JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)
(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំថ្នាក់តំបន់ ស្តីពី “ការពង្រឹងបណ្តាញមជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ (TISCs Network)” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន(JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។



