Newsអនុមោទនាពិធីបុណ្យ ចូលព្រះវស្សា ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
News(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក មហាសន្និបាតកំណើតដំបូងសហគមន៍ផលិតករ និងអាជីវករក្រូចពោធិ៍សាត់ (ស.ផ.អ.ក.) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក សេង ហុង អគ្គនាយករងសេវាពាណិជ្ជកម្ម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងផលិតករ ព្រមទាំងអាជីវករក្រូចពោធិ៍សាត់ជាច្រើនរូប។ មហាសន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងបង្កើតយន្តការគ្រប់គ្រងសហគមន៍ប្រកបដោយប្រសិទ្ធភាព តាមរយៈការពិនិត្យ និងអនុម័តលើលក្ខន្តិកៈសហគមន៍ ពិនិត្យ និងអនុម័តបទបញ្ជារួមស្តីពីការគ្រប់គ្រងការប្រើប្រាស់ ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ ដើម្បីជំរុញការអភិវឌ្ឍផលិតកម្ម ការរក្សាគុណភាព និងការកសាងកេរ្តិ៍ឈ្មោះផលិតផលឱ្យកាន់តែមានភាពប្រកួតប្រជែង។ ជាលទ្ធផល អង្គមហាសន្និបាតបានអនុម័តជាឯកច្ឆន្ទលើ៖ លក្ខន្តិកៈសហគមន៍ផលិតករ និងអាជីវករក្រូចពោធិ៍សាត់ និងបទបញ្ជារួមស្តីពីការគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ដែលកំណត់អំពីស្តង់ដារផលិតកម្ម បច្ចេកទេសដាំដុះ លក្ខខណ្ឌនៃការប្រើប្រាស់ម៉ាកសមូហភាព និងប្រព័ន្ធត្រួតពិនិត្យគុណភាព ដើម្បីធានាអត្តសញ្ញាណ និងស្តង់ដារផលិតផល ព្រមទាំងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហគមន៍ រួមមាន ប្រធានសហគមន៍ ១រូប អនុប្រធាន ២រូប សមាជិកគណៈកម្មការប្រតិបត្តិ ៧រូប និងទីប្រឹក្សា ៤រូប ដែលមានបទពិសោធន៍ និងជំនាញក្នុងវិស័យដាំដុះ និងធុរកិច្ចក្រូច។ ក្នុងឱកាសនោះ ប្រធានសហគមន៍ដែលទើបជាប់ឆ្នោត និងសមាជិកទាំងអស់ បានបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ផលិតភាព និងគុណភាព អនុវត្តស្តង់ដារផលិតកម្ម និងរួមចំណែកកសាងកេរ្តិ៍ឈ្មោះ «ក្រូចពោធិ៍សាត់» ឱ្យកាន់តែល្បីល្បាញ ដើម្បីពង្រីកឱកាសទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ថ្លៃងក្នុងអង្គពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សហគមន៍ឱ្យបន្តពង្រឹងការគ្រប់គ្រងសហគមន៍ អភិវឌ្ឍសមត្ថភាពសមាជិក លើកកម្ពស់គុណភាពផលិតផល និងថែរក្សាកេរ្តិ៍ឈ្មោះ «ក្រូចពោធិ៍សាត់» ដែលជាផលិតផលមានសក្តានុពល និងមានភាពល្បីល្បាញរបស់ខេត្តពោធិ៍សាត់។ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សហការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជី ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ឱ្យសម្រេចបាននាពេលឆាប់ៗខាងមុខ សំដៅបង្កើនតម្លៃបន្ថែម ពង្រឹងការប្រកួតប្រជែង និងពង្រីកទីផ្សារផលិតផលកម្ពុជាប្រកបដោយចីរភាព៕
News(Phnom Penh): On the morning of Tuesday, 28 July 2026, at the Ministry of Commerce, His Excellency LONG Kemvichet, Director-General of the General Directorate of International Trade, chaired an inter-ministerial meeting to prepare for the 3rd Meeting of the Cambodia–India Joint Working Group on Trade and Investment (JWGTI), scheduled for August 2026. The meeting was convened to review the progress of cooperation under the relevant sectors, in preparation for the 3rd Cambodia–India Joint Working Group Meeting on Trade and Investment, so as to promote the growth of bilateral trade between Cambodia and India.
News(Phnom Penh): On the morning of Thursday, 23 July 2026, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, received a courtesy call from a delegation of the Asian Development Bank (ADB), led by Mr. Pavit Ramachandran, Deputy Director General of the Southeast Asia Department, and Ms. Yasmin Siddiqi, ADB Country Director for Cambodia. The meeting focused on strengthening cooperation between the Ministry of Commerce and ADB in advancing Cambodia's trade sector. Discussions reviewed the progress of policy actions implemented under the Ministry's mandate and explored opportunities for collaboration on new technical assistance initiatives aimed at enhancing the competitiveness of micro, small, and medium-sized enterprises (MSMEs), supporting Cambodia's smooth graduation from Least Developed Country (LDC) status, and promoting digital trade.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់សម្រាប់មន្ត្រីត្រួតពិនិត្យម៉ាក ដែលមានការអញ្ជើញចូលរួមពីលោក Gonzalo Bilbao អ្នកគ្រប់គ្រងគម្រោងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា មន្ត្រីត្រួតពិនិត្យម៉ាកនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងមន្ត្រីត្រួតពិនិត្យម៉ាកនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មជាច្រើនរូប។ សិក្ខាសាលានេះរៀបចំឡើងដោយផ្ដោតសំខាន់លើនីតិវិធីនៃការត្រួតពិនិត្យខ្លឹមសារម៉ាក ដើម្បីពង្រឹងជំនាញដល់មន្ត្រីត្រួតពិនិត្យម៉ាក ស្របតាមបរិបទបច្ចេកវិទ្យា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពទាន់ពេលវេលា។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអង្គសិក្ខាសាលាអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ព្រមទាំងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាតាមរយៈការលើកកម្ពស់សមត្ថភាពរបស់មន្ត្រីត្រួតពិនិត្យម៉ាក។ នេះជាគោលដៅអាទិភាពមួយរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីធានាថានាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងមានសមត្ថភាពកាន់តែខ្ពស់បន្ថែមទៀត ក្នុងការត្រួតពិនិត្យលើម៉ាកសញ្ញាដែលបានស្នើសុំចុះបញ្ជី ឱ្យកាន់តែមានភាពសុក្រឹត តម្លាភាព និងភាពឆាប់រហ័ស ព្រមទាំងអាចកាត់បន្ថយវិវាទម៉ាកសញ្ញា។ បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ចូលរួម និងយកចិត្តទុកដាក់រៀនសូត្រពីវាគ្មិន ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង៕